អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានោះ...
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រជុំរកដំណោះស្រាយជាមួយកង្វល់ពលរដ្ឋក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត បែជាមានកម្ទេច (កករ) ភ្លើងដាច់ជាញឹកញាប់ បញ្ហាសំរាម និង បញ្ហាក្រុមហ៊ុនកាយមុខផ្ទះប្រជាពលរដ្ឋ...
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្រកែច្នៃដំណាប់ស្វាយ ខេត្តប៉ៃលិន បញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់...
ដឹងច្បាស់ហើយ ចំពោះការចាប់ខ្លួនក្រុមប្រឆាំង
ភ្នំពេញ៖ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាជនងាយរងគ្រោះចំនួន ២.២៥០គ្រួសារ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២.២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន១៥រូប ចូលធ្វើសច្ចាប្រណិធាននៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង មុននឹងចេញទៅបំពេញការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន។
ឯកឧត្តម យឹម ស៊ីណន ដឹកនាំក្រុមការងារមនុស្សធម៌មកពីប្រទេសកូរ៉េ នាំយកសម្ភារៈសិក្សាជួយដល់សាលាបឋមសិក្សា អនុវិទ្យលយ័ព្រៃឃ្ជាយ និងមតេយ្យសិក្សាសហគមន៍
កំពត៖ ឯកឧត្តម យឹម ស៊ីណន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមនុស្សធម៌មកពីប្រទេសកូរ៉េខាងត្បូង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំស្នាយអញ្ជិតបាននាំយកសម្ភារៈសិក្សាមួយចែកជូនប្អូនៗ ក្មួយៗ សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា អនុវិទ្យលយ័ព្រៃឃ្ជាយ និងមតេយ្យសិក្សាសហគមន៍ចំនួន៥២១នាក់។
រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។
នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនាពាក់កណ្តាលខែកក្កដាខាងមុខនេះ
ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha)...
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨
ស្ទឹងត្រែង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកសម្ភារគ្រឿងសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ១២៨ យោធភូមិភាគទី១ នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។