Saturday, June 7, 2025

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាត ក្នុងសង្គមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្តែងការគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យបរិស្ថាន ឆ្លើយតបជាពិសេសនឹងភាពស្អាតក្នុងសង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់...

ព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ បញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នាសារមន្ទីរជាតិកម្ពុជា បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខ ខណៈការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...

យុវតីជនជាតិដើមភាគតិច ត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាស ស្វែងយល់ តួនាទីរដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យយុវតីជនជាតិដើមភាគតិចចារាយ កញ្ញា បុប្ផា ដែលជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត បានសិក្សាស្វែងយល់អំពីការងាររបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល១ថ្ងៃ។ ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្ករភាពងាយស្រួល ដល់យុវជនកម្ពុជា...

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មីន អោងឡាំង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ។

សម្តេចធិបតី ផ្តល់នូវអនុសាសន៍ ៧ចំនុច ដល់ក្រសួងព័ត៌មាន ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន

ភ្នំពេញ៖ ការថ្លែងក្នុងឱកាស អញ្ជើញចូលរួមក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ នាថ្ងៃទី៣ ខែឱសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ៧ចំនុច ជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួននៅតែបន្តមានដោយសារចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកសារព័ត៌មានឯកជនមួយចំនួន នៅមានកម្រិត គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ។

ឯកឧត្តម ប្រាក់ សាវ័ន្ត ជួយស្តាបាតអាងទំនប់ទឹក និងស្រះរួម របស់ប្រជាសហគមន៍ នៅឃុំត្រាំកក់ ដើម្បីឆ្លើយតបតម្រូវការទឹកប្រើប្រាស់របស់បងប្អូន

តាកែវ៖ ឯកឧត្តម ប្រាក់ សាវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រាំកក់ ទទួលបន្ទុកឃុំត្រាំកក់ ក្រោមការចង្អុលបង្ហាញ ឧបត្ថម្ភ និងជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការសហការណ៍ជាមួយ...

ជំនួបសោយព្រះក្រយា និងអាហារ ពេលព្រឹកដ៏ស្និតស្នាល របស់ព្រះចៅស៊ុលតុង និងសម្តេចតេជោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក...

ផ្ទុះឆេះឃ្លាំងស្តុកគ្រាប់តូចធំ ក្នុងទីបញ្ជាការយោធភូមិភាគទី៣

កំពង់ស្ពឺ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​បច្ចេកទេស ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​ម៉ោង​ប្រមាណ​ជា​១៤​និង​២៥​នាទី​រសៀល ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ បាន​រង​នូវ​ការ​ខូចខាត​បឋម រួម​មាន ៖ -​មនុស្ស​ចំនួន២០​នាក់ (​ស្លាប់​) ក្នុង​នោះ មាន​នាយទាហាន​ខេត្តកោះកុង​ចំនួន១៥​នាក់ និង​នាយទាហាន​ទីបញ្ជាការ​យោធភូមិ​ភាគចំនួន៥​នាក់។ -​ចំពោះ​អាវុធ​-​គ្រាប់ មក​ពី​ខេត្តកោះកុង​មាន រថយន្ត​០៥​គ្រឿង...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសា អាហារសាមគ្គី មហាគ្រួសារ ឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣...

បណ្តុំអង្គការ សង្គមស៊ីវិល ថ្កោលទោស សកម្មភាព គណបក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា

ភ្នំពេញ៖ បណ្តុំអង្គការ សង្គមស៊ីវិល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចេញមុខថ្កោលទោសដោយចំហរ ចំពោះសកម្មភាព គណបក្សកម្លាំង ដែលធ្វើការតវ៉ាទាមទារអោយមានការដោះលែងអ្នកទោសដែលត្រូវបានផ្តន្ទាទោសតាមផ្លូវតុលាការរួចទៅហើយនោះ។ ក្នុងនាមថ្នាក់ដឹកនាំ បណ្តុំអង្គការ សង្គមស៊ីវិល ធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត​ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន