ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពិល
ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំក្រុមការងាររួម នឹង អាជ្ញាធរខេត្ត ស្រុក ឃុំ ព្រមទាំងសហគមន៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល បានចុះត្រួតពិនិត្យបរិស្ថាននៅតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពិលស្ថិតក្នុងភូមិក្ដុល ឃុំក្តុលសែនជ័យ...
បួយ មិនតាំ ជនជាតិវៀតណាម ប្រើគ្រឿងចក្រឈូសឆាយដីម្ចាស់កម្មសិទ្ធិ ត្រូវបានព្រះរាជ្ញា ចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង
ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំកងកម្លាំងរាជអាវុធហត្ថខេត្ត ចុះឃាត់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពលួសឆាយ ជីកយកអាចម៍ដីមួយកន្លែង ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ...
អង្គការសុខភាពពិភពលោកចាត់ទុកកូវីដ១៩ ថាជា «ជំងឺរាតត្បាតជាសាកល» (Pandemic) ដូចគ្នានឹងជំងឺអេដស៍
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ មានអ្នកឆ្លងសរុបជាង126.000 នាក់នៅប្រទេសជាង120។ ឈឺធ្ងន់ធ្ងរមានជិត6.000នាក់ ខណៈអ្នកស្លាប់ដោយកូវីដ១៩មានចំនួន 4.627 នាក់។ នេះបេីយោងតាមទំព័រហ្វេសបុកផ្លូវការរបស់លោក Kimseng Men នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៩។
ជនជាតិអង់គ្លេស២នាក់ទៀត ត្រូវបានរកឃើញ ផ្ទុកជំងឺ កូវីដ១៩
ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖មនុស្ស២នាក់ទៀតហើយ ដែលធ្វើដំណើរកំសាន្ត តាមនាវា នៅខេត្តកំពង់ចាម ត្រូវបានរកឃើញមានផ្ទុកជំងឺ កូវីដ១៩។
ការរកឃើញនេះ លើបុរសវ័យ៧៣ឆ្នាំ និងស្ត្រីជាភរិយា វ័យ៦៩ឆ្នាំ ចំណែកមនុស្សផ្សេងទៀត...
រដ្ឋបាលខេត្តសៀមរាប ដាក់ចេញវិធានការ៥ចំណុច ដើម្បីទប់ស្កាត់ឈ្មួញឱកាសនិយម កូវីដ១៩
ចេញផ្សាយ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០
សៀមរាប៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន អំពីបញ្ហារីករាលដាលជំងឺរលាកសួតដោយវីរុស COVID-19 នៅបណ្តាប្រទេសនានា ក្នុងនោះក៏មានក្រុងសៀមរាបផងដែរ។
មេធាវីលោកស្រី ឡោក ខេង បំភ្លឺជុំវិញការចោទប្រកាន់ ករណីដីធ្លីនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ
ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖មេធាវីតំណាងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០បានចេញលិខិតបំភ្លឺមួយ ដោយបានច្រានចោលនូវការផ្សពផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ បង្កឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធនឹងជំលោះដីធ្លីមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។
បុរសម្នាក់សង្ស័យធ្លាយក្រពះ ក្អួតធ្លាក់ឈាមស្លាប់មួយរំពេច
ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ: បុរសម្នាក់បានក្អួតធ្លាក់ឈាមដួលបណ្តាលឲ្យស្លាប់នៅមុខទ្វារផ្ទះរបស់ម្តាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោកផៃ ស៊ីផាន បដិសេធថ្នាំព្យាបាលជំងឺកូវីដ១៩ នាំពីចិនចូលកម្ពុជាជារឿងមិនពិត
ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានប្រកាសច្រានចោលនូវព័ត៌មានដែលកំពុងតែផ្សព្វផ្សាយថា "រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ"។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់អ្មកនាំពាក្យរូបនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ជៀម ហៃ ប្តឹងអ្នកសារព័ត៌មាន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ តែភ្លេចគិតថា ខ្លួនកំពុងជាប់បណ្តឹងជាជនឆបោកនៅតុលាការ
ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ លោក ជៀម ហៃ ជនលក់ដីក្បត់កិច្ចសន្យា លើឯកសារ និងការទទួលប្រាក់ ក្រឡាស់ថាខ្លួនមិនបានលក់ដីវិញ ព្រមទាំងស្ពាយបណ្តឹងជាជនឆបោក នៅតុលាការសាលាដំបូងរាជធានីភ្នំពេញផងនោះ ពេលនេះ ស្រាប់តែមកប្តឹងអ្នកសារព័ត៌មានចំនួន៦អង្គភាព។
អាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំងជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី មុនថ្ងៃបុណ្យជាក់ស្តែងមកដល់
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបន្ទាប់ពីបានឆ្លៀតពេលរៀបចំ ពិធីជួបជុំសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងអាវុធហត្ថទូទាំងរាជធានី ដោយក្នុងម្នាក់ៗទទួលបាន ទឹកក្រូចដប០១កែស, អាវយឺត០១...