អបអរសាទបុណ្យចូលឆ្នាំ សង្ក្រាន្តខ្មែរនៅជប៉ុន ចាប់ផ្តើមជាមួយពិធីសាសនា និងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ
ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា...
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកទេយ្យវត្ថុប្រគេនវត្តទួលសំបុកគ្រៀល ព្រមទាំងផ្តល់អំណោយដល់ពលរដ្ឋចំនួន៦០០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ ក្នុងឱកាសនៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដល់ខ្លីខាងមុខនេះ កាលព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងមិត្តភក្កិក្រុមការងារ បានអញ្ជើញមកប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកនូវទេយ្យវត្ថុរបស់ ឯកឧត្តម និងលោកជំទាវផ្ទាល់ ប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងរៀបចំអាហារមួយពេលជូនដល់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ...
ម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ...
ក្រសួងបរិស្ថានកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក
ភ្នំពេញ៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគម ជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន១២រូបផ្សេងទៀត...
ក្រុមសិក្សាផូស៊ីល នាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។
កម្ពុជា-ជប៉ុន ស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd....
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ដែលមាន៣ទីតាំក្នុងតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបផ្ទៃដីទំហំជាង៤៣ហិចតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។
មន្រ្តីកសិកម្មកម្ពុជា លោកគ្រី ម៉ះផល រួចទោសពីតុលាការអាមេរិកក្នុងសំណុំរឿងរត់ពន្ធស្វាក្តាម
ភ្នំពេញ៖ តុលាការសហរដ្ឋអាមេរិក បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជា លោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកកំពុងត្រៀមចេញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រារព្ធទិវាព្រៃឈើអន្តរជាតិ ២១មីនា និងត្រៀមកូនឈើជាង១លានដើម ចែកជូនសាធារណជន សម្រាប់ដាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ
មណ្ឌលគិរី៖ ក្នុងដំណើរទស្សនកិច្ចនៅខេត្តមណ្ឌលគិរី កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញនូវមុខតំណែងជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្តីពីកិច្ចខិតខំប្រឹងប្រែងបៃតងរបស់កម្ពុជា។ ក្រសួងបរិស្ថាន បានបង្កើតទារកដ្ឋានជាផ្នែកមួយនៃយុទ្ធនាការចែកកូនឈើជាង១លានដើមដោយឥតគិតថ្លៃ សម្រាប់ការខិតខំប្រឹងប្រែងស្តារព្រៃឈើទាំងនៅផ្ទះ និងសហគមន៍ ចាប់ផ្តើមពីរដូវវស្សាឆ្នាំ២០២៤នេះតទៅ។
ឯកឧត្តមបណ្ឌិត...