លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា មិនសងហើយ ត្រូវម្ចាស់បំណុលប្រាប់ថា គំរាមលោកស្រីទៀត
ភ្នំពេញ៖ លោកផ្កាយ៣ អ៊ុក កោសា
ដែលជាកូនបំណុលខ្ចីលុយ១លានដុល្លា ពីលោកស្រី លឹម ហ៊ុយហ្គេច តាំងពីឆ្នាំ២០២១នោះ
ពេលនេះប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ មិនត្រឹមតែប៉ុណ្ណោះ
ថែមទាំងគំរាមម្ចាស់បំណុលទៀត។ នេះគឺជាការបញ្ជាក់ប្រាប់អោយដឹង ពីសំណាក់លោកស្រី លឹម
ហ៊ុយហ្គេច។
លោកស្រី លឹម ហ៊ុយហ្គេច បន្តទៀតថា ក្រោយការគំរាម...
ឯកឧត្តម ហ៊ុន ម៉ានី និងត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំជា ឧបនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសបើកកិច្ចប្រជុំវិសាមញ្ញ
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។
ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែម ទេសរដ្ឋមន្រ្តី...
“កូនផ្សោតកើតថ្មី” អន្លង់កាំពី ខេត្តក្រចេះ ចំថ្ងៃនៃសេចក្តីស្រឡាញ់
ក្រចេះ៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល
ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF
នៅវេលាម៉ោង ១០:១៨នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ
នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។
សមត្ថកិច្ចឃាត់បាន ស្លាបមាន់ខូចគុណភាព២តោន ពេលឈ្មួញដឹកមកដល់ក្រុងភ្នំពេញ
ភ្នំពេញ ៖ ស្លាបមាន់ខូចគុណភាព ចំនួន២០០កេស ស្មើនឹង២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ...
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្តែងផ្លូវបេតុង និងស្ពាន ដែលសម្រេចជិត១០០% នៅខេត្តកំពង់ចាម និងខេត្តព្រៃវែង
កំពង់ចាម៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង៤,៣២០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ...
ព្រះមហាក្សត្រ អំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ ចូលរួមថែរក្សាបរិស្ថានឱ្យបានល្អស្អាត និងបៃតង
ភ្នំពេញ៖
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤នេះ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់កម្មករ
កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុង ចំនួនជាង២,០០០នាក់ ដើម្បីអបអរសារទរទិវាជាតិទីក្រុងស្អាត ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះ...
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ជាមួយគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍ថា ពិតណាស់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤...
កម្ពុជា និង ម៉ាឡេស៊ី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព...
មេធាវី លោក អ៊ុក កោសា ថាកូនក្តីរបស់ខ្លួន មិនមានគេចវេសក្នុងការសងបំណុលនោះទេ
ភ្នំពេញ៖
នៅបន្ទាប់ពីមានការចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា
ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ
តើគិតយ៉ាងម៉ិចទៅអញ្ចឹង…! និងចំណងជើង ព័ត៌មានជាវីដេអូ លោកផ្កាយ៣ អ៊ុក កោសា
ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់
កិច្ចសន្យាក៏រំលោភ ហាក់បង្ហាញឆន្ទៈ មិនចង់ទទួលខុសត្រូវឡើយ នៅថ្ងៃទី០៧ និងថ្ងៃទី០៨
ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ។
លោកស្រី ង៉ែត សុខា ថាដីរបស់ខ្លួនត្រូវគេរំលោភយកគ្មានសល់នៅខេត្តកែប ខណៈសូម្បីចៅហ្វាយខេត្តក៏មិនហ៊ានក្អក
ភ្នំពេញ៖
មន្រ្តីចូលនិវត្តន៍លោកស្រី ង៉ែត សុខា នៅតែបន្តចិញ្ចឹមចិត្តទាមទាររកយុត្តិធម៌
ខណៈដីរបស់ខ្លួនទំហំ ៦.៨២៩ម៉ែត្រការ៉េ
ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានលោក អ៊ិត សារិ ហៅតាឈ្នាង
ធ្វើរបងហ៊ុំព័ទ្ធ និងចាក់ដីរំលោភយកបន្តិចម្តងៗអស់គ្មានសល់ បំបាត់ទម្រង់ដីដើម ដោយសូម្បីតែអាជា្ញធរ
ក៏មិនហ៊ានក្អកជាមួយផង។
ស្រ្តីវ័យជាង៧០ឆ្នាំរូបនេះ ថាដីរបស់ខ្លួន មានប័ណ្ណសម្គាល់សិទ្ធិ...