សមាជិកសភាអាល្លឺម៉ង់២រូបនៃគណបក្សជំទាស់ នឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍ទី២ ខែកុម្ភៈនេះ

ភ្នំពេញ៖ សមាជិកសភា​អាល្លឺម៉ង់​គណបក្ស​ជំទាស់​ដ៏​ធំ២​រូប គឺ​គណបក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​​​ (CDU) ​លោក Johannes Steiniger និង​លោក ​Stefan Heck​ គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ក្នុង​បេសកកម្ម​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ។​ ​គណៈប្រតិភូ​ជាន់ខ្ពស់​សភាអាល្លឺម៉ង់២​រូបនេះ គ្រោង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​១សប្តាហ៍ នា​ខែកុម្ភៈ ឆ្នាំ​២០២៤ខាងមុខ នៅ​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការ​ទូត និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង​២​។ ដោយក្នុងនោះ សមាជិកសភា​ទាំង​ពីររូប នឹង​មកកាន់​កម្ពុជា​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤...

លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ តើគិតយ៉ាងម៉ិចទៅអញ្ចឹង…!

ភ្នំពេញ៖ លោកផ្កាយ៣ អ៊ុក កោសា ដែលមានឈ្មោះក្នុងកិច្ចសន្យាខ្ចីប្រាក់ ១លានដុល្លា ពីលោកស្រី លឹម ហ៊ុយហ្គេច កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ អមមកជាមួយភរិយាគឺលោកស្រី ជៀម លីណា និងអ្នកសហការ លោក តាំង សុជាតិ ឆ្លៀតភ្ជាប់ប្លង់ដីមួយកន្លែងទំហំ ២២,៧៧៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ...

គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ ការការពារផលប្រយោជន៍ និងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ នាក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍៣ចម្បង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រឡងប្រជែងជ្រើសរើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតជំនាន់ទី៤ ចំនួន​៣០០នាក់ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤  ដែលបានរៀបចំឡើង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង។ ចំពោះការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤នេះ ធ្វើឡើងរយៈពេលមួយព្រឹក​ លើឯកទេសដូចជា៖ ឯកទេសសំណង់សាធារណការ ឯកទេសគ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម...

សំណង់អនាធិបតេយ្យ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានរុះរើ

ភ្នំពេញ៖ អភិបាលខណ្ឌមានជ័យ លោក សេង គុន្ធ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ដោយមានកិច្ចសហការជាមួយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមាន​ជ័យទី២ ចុះរុះរើសំណង់អាណាធិបតេយ្យ ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោសភណ្ឌភាព។ សំណង់អាណាធិបតេយ្យ​ ដែលត្រូវបានគណៈបញ្ជាការខណ្ឌ ដឹលនាំកម្លាំងចុះរុះរើនេះ ស្ថិតនៅក្រោមស្ពានអាកាស់ស្ទឺងមានជ័យ ដែលក្រុមជនអាណាថា តែងតែប្រមូលផ្តុំគ្នាមកលួចសង់ជម្រកនៅក្រោមស្ពានស្ទឹងមានជ័យ។

ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា ប្រព័ន្ធរំដោះទឹកកខ្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា។ ក្នុងនោះ សម្តេចធិបតី ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ...

ឯកឧត្តម ឌី វិជ្ជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ(បសប.ហភ) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ តាមរយៈកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលមានការចូលរួមពីនាយកដ្ឋាន-មន្ទីរ-អង្គភាពជំនាញ និងអនុក្រុមការងារ បសប.ហភ...

ប្រធានអាស៊ាន សម្ដេចតេជោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន បានទទួលជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯឧ ដួង តារា៖ លឹម ភា ជនពិការដែលខំប្រឹងប្រែងព្យាយាមឆ្ពោះទៅមុខជានិច្ច ដើម្បីសហគមន៍

ភ្នំពេញ៖ បង្រៀនប្អូនភា អោយចេះចិញ្ចឹមត្រី ដើម្បីជួយប្រជាពលរដ្ឋ កុំអោយខ្វះខាតអាហារទទួលទាន។ នេះជាសាររបស់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចេជោ ប្រមុខរដ្ឋាភិបាល ដែលជានិច្ចជាកាល ឯកឧត្តម តែងតែជួយទំនុកបម្រុងដល់សហគមន៍ លឹម ភា ជានិច្ច តាមរយៈការជំនួយរបស់សម្តេចតេជោ និងការគៀងគរសប្បុរសជន បរិច្ចាកជំនួយជាស្បៀង ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងសាលារៀនផង...
- Advertisement -

ព័ត៌មានទាន់ហេតុការណ៍

អត្ថបទគួរអាន